Spirit

Read

ព្រលឹង (២០១២)

ពេលដែលខ្ញុំបានស្គាល់ទីក្រុងកែបជាលើកដំបូងនៅឆ្នាំ២០១២ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺសំណង់ចាស់ៗ ដែលមានរចនាបថល្អប្រណិត តែបែរជាត្រូវបោះបង់ចោលរុំពទ្ធ័ទៅដោយព្រៃប្រឹក្សា។ ពេលខ្ញុំឈានជើងចូលទៅកាន់តែជ្រៅក្នុងតំបន់ទាំងនោះ ខ្ញុំតែងតែមានអារម្មណ៍ចម្លែកមួយ ដូចជាព្រឺឆ្អឹងខ្នង និងបណ្តាលចិត្តអោយគិតទៅដល់អតីតកាល ដែលឆ្លាប់ជាទីក្រុងមួយដ៏ល្អឆើតឆាយ ពោពេញដោយភាពសុីវិល័យ និងការសប្បាយរីករាយ។ ខ្ញុំមានអារម្មណ៍ថាអ្វីៗទាំងអស់នៅតែបន្តជានិច្ច ថ្វីត្បិតតែពេលនេះមានការផ្លាស់ប្តូរជាបន្តបន្ទាប់ក្រោយពីសង្រ្គាម ការអភិវឌ្ឃ និង ការសាងសង់ត្រូវបានចាប់ផ្តើមនៅទីនោះ។ ប៉ុន្តែអ្វីដែលមិនមានការផ្លាស់ប្តូរគឺ ការចងចាំ  និងដែលនាំមកដោយ វិញ្ញាណទាំងឡាយដែលធ្លាប់រស់រាននៅលើទឹកដីមួយនេះ ហើយព្រលឹងទាំងនេះនិងវិលវល់ជាដ៏រាបក្នុងគោលបំណងថែរក្សា ការពារកាទឹកដីព្រៃប្រឹក្សាមួយនេះ។